ឯកឧត្ដម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលបន្ថែមដេីម្បីត្រៀមចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការ អនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួន ដោយបង្ខំ

ឯកឧត្ដម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលបន្ថែមដេីម្បីត្រៀមចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការ អនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួន ដោយបង្ខំ ឯកឧត្ដម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលបន្ថែមដេីម្បីត្រៀមចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការ អនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួន ដោយបង្ខំ
នៅព្រឹក ថ្ងៃ ចន្ទ ៤រោច ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ិត រ៉ាឌី អនុ ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលបន្ថែមដេីម្បីត្រៀមចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការ អនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួន ដោយបង្ខំនៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តុលាការកំពូល សាលាដំបូងរាជធានីភ្នំពេញ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងារ គ.ស.ម.ក.ទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីការ ការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ កិច្ចប្រជុំបានពិនិត្យ និងផ្តល់នូវព័ត៌មានសំខាន់ៗ មួយចំនួន សម្រាប់ត្រៀមលក្ខណៈ ធ្វើកិច្ចការ សន្ទនាជាមួយគណៈកម្មាធិការ ទទួលបន្ទុកការបាត់ខ្លួនដោយបង្ខំអង្គការសហប្រជាជាតិ ក្នុងការចូលរួមកិច្ចប្រជុំពិនិត្យ របាយការណ៍ជាតិ លើកដំបូងរបស់កម្ពុជាដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នៅថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ៕

អត្ថបទទាក់ទង