ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
បាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមលក្ខណៈដណ្តើមយកប្រៀបឈ្នះក្នុងការបោះឆ្នោតឃុំសង្កាត់។ កិច្ចផ្សព្វ្វផ្សាយនេះ មានការចូលរួមពី ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងសមាជិក សមាជិកាគណបក្សប្រជាជន សរុប២៣៨នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីស្រុក ឃុំ ពីសមត្ថភាព និងការងារគ្រប់គ្រងក្នុងស្រុកគាស់ក្រឡ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីដណ្តើមយកប្រៀបឈ្នះក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ កត្តាសំខាន់គឺឯកភាពផ្ទៃក្នុង មេឃុំត្រូវជាគម្រូល្អ បើកចិត្តទូលាយ ក្នុងការដឹកនាំ ផ្តល់ភាពកក់ក្តៅ ជជែក ពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា។ ចូលរួមសាងអំពើល្អជាមួយប្រជាជន ដោយភក្តីភាព ស្មោះត្រង់ទៅវិញទៅមក អត់ធ្មត់ និងទទួលខុសត្រូវចំពោះការងារ។ ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខនេះ ស្រុកគាស់ក្រឡនឹងដណ្តើមយកឈ្នះបានមួយរយភាគរយ។

អត្ថបទទាក់ទង