ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា នាំយកអំណោយប្រចាំខែ​ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា នាំយកអំណោយប្រចាំខែ​ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា នាំយកអំណោយប្រចាំខែ​ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ
នៅថ្ងៃចន្ទ​ ៤រោច​ ខែពិសាខ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣ និង៣០នាទី រសៀល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក. ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាង​ ដ៏ខ្ពង់ខ្ពស់​ លោកជំទាវ​ ឆាំ​ ម៉ារី​ អនុប្រធាន​ គ.ស.ម.ក.​ ត្រូវ​បាន​ចាត់​ឱ្យនាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នេះជាអំណោយប្រចាំខែ​ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលផ្ដល់នូវការជួយឧបត្ថម្ភជាប្រចាំជូនដល់សមាគម ដើម្បីរួមចំណែកជួយដល់ការចិញ្ចឹមថែទាំដល់កុមារកំព្រានិងទីទ័លក្រនៅក្នុងសមាគម៕

អត្ថបទទាក់ទង