តំណាងប្រជាពលរដ្ឋនៅឃុំអង្កោល ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
តំណាងប្រជាពលរដ្ឋនៅឃុំអង្កោល ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
តំណាងប្រជាពលរដ្ឋនៅឃុំអង្កោល ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
=============
ខេត្តកែប៖ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម អ៊ុំ ណារិន្ទ សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់តំណាងសហគមន៍ប្រជាពលរដ្ឋចំនួន៣៥នាក់ ស្រី៤នាក់ នៅសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត លោកអភិបាលនៃគណ:អភិបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕







