លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”

លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”

នៅព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជំទាវ ឆាំ ម៉ារី សមាជិក គ.ស.ម.ក. និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” ដល់សិស្សនៅវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ។
ការចុះអប់រំផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងការយល់ដឹងដល់ប្អូនៗសិស្សានុសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិ កាតព្វកិច្ច និងករណីយកិច្ចពលរដ្ឋដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការនិងស្វាគមន៍យ៉ាងល្អពីសំណាក់លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឲ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យ។

អត្ថបទទាក់ទង