ឯកឧត្តម បាន  ថេរ៉ូ ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី  “សិទ្ធិមនុស្ស និងច្បាប់”

ឯកឧត្តម បាន  ថេរ៉ូ ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី  “សិទ្ធិមនុស្ស និងច្បាប់” ឯកឧត្តម បាន  ថេរ៉ូ ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី  “សិទ្ធិមនុស្ស និងច្បាប់”

នៅព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំង  ឯកឧត្តម បាន  ថេរ៉ូសមាជិកគ.ស.ម.ក. និងជាអគ្គនាយរងនៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស តំណាង  លោកជំទាវ ឆាំ ម៉ារី អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី  “សិទ្ធិមនុស្ស និងច្បាប់” ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ប្អូនៗជាសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិមិត្ត ខេត្តប៉ៃលិន។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការស្វាគមន៍យ៉ាងល្អពីសំណាក់លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឲ្យការផ្សព្វផ្សាយនេះទទួលបានជោគជ័យ។

អត្ថបទទាក់ទង