ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយនិងតាមដានបន្ត អនុសាសន៍ដែលទទួល​បាន​ពីការ​ពិនិត្យ​ជា​សកល​តាមកាលកំណត់(UPR) ជុំទី៤

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយនិងតាមដានបន្ត អនុសាសន៍ដែលទទួល​បាន​ពីការ​ពិនិត្យ​ជា​សកល​តាមកាលកំណត់(UPR) ជុំទី៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយនិងតាមដានបន្ត អនុសាសន៍ដែលទទួល​បាន​ពីការ​ពិនិត្យ​ជា​សកល​តាមកាលកំណត់(UPR) ជុំទី៤

ភ្នំពេញ៖ សិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការផ្សព្វផ្សាយនិងតាមដានបន្ត អនុសាសន៍ដែល​ទទួល​បាន​ពីការ​ពិនិត្យ​ជាសកលតាមកាលកំណត់(UPR) ជុំទី៤» រៀប​ចំ​ឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង​គណៈ​កម្មាធិការ​សិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តម​ស្នងការអង្គ​ការ​​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្រោម​អធិបតី​ភាពឯកឧត្តម កែវ រ៉េមី ប្រធាន​​គណៈកម្មា​ធិការ​សិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃចន្ទ​១១រោច ខែ​ផល្គុន ឆ្នាំ​រោង​ ឆស័ក ព.ស.២៥៦៨ ត្រូវ​​​នឹង​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០២៥ នាសណ្ឋាគារ ណូវ៉ូថែល រាជធានីភ្នំពេញ។ សិក្ខា​សាលា​នេះ​មាន​ការ​ចូល​រួម​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាង​មក​ពី​ព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និង​អង្គការសង្គម​ស៊ីវិលនានា ហើយភាគីអង្គការសហប្រជាជាតិតំណាងដោយលោក ចូ សូយ័រ អ្នក​សម្រប​​សម្រួល​អង្គការ​សហ​ប្រជាជាតិ​នៅកម្ពុជា និងលោក បេនចាមីន ម៉ូរ៉ូ តំណាងរងប្រចាំ​ប្រទេសនៃ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គ​ការ​សហប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ការពិនិត្យជាសកលតាម​កាល​កំណត់(UPR) គឺជា​យន្តការ​សិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែល​​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស ត្រូវចូលរួមដាក់កំណត់ត្រាសិទ្ធិមនុស្ស​របស់​ខ្លួននៅ​ចន្លោះ​ពី​បួនឆ្នាំកន្លះ​ទៅ​ប្រាំឆ្នាំម្តង ដើម្បី​ឱ្យ​រដ្ឋ​សមាជិក​អង្គការ​សហប្រជាជាតិដទៃទៀតពិនិត្យ និងផ្តល់មតិយោបល់ ឬអនុសាសន៍ ដើម្បីធានាថា ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ទាំងអស់​ត្រូវ​បាន​លើក​យក​មក​ជជែក​ពិភាក្សា​នៅ​ចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា មិនថាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេស​អ្នកមាន​ឡើយ ក្នុងគោលដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវស្ថាន​ភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈ​ការចែក​រំលែកគ្នាទៅវិញទៅមកនូវឧត្តមានុវត្តន៍ ក៏ដូចជាការ​ផ្តល់​ជំនួយបច្ចេកទេសរវាងរដ្ឋនិងរដ្ឋ ព្រមទាំង​ភាគី​ជាដៃគូ​ផ្សេងៗ​ទៀត។

សិក្ខាសាលាថ្នាក់ជាតិ​នៅថ្ងៃនេះ មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពីយន្តការ UPR និង​ខ្លឹមសារ​នៃអនុសាសន៍ UPR ព្រមទាំងដើម្បី​ផ្តល់​វេទិកា​មួយ​ឱ្យគ្រប់ភា​គី​ពាក់​ព័ន្ធ​ជជែក ពិភាក្សា និងចែករំលែក​មតិ​យោបល់ ដើម្បីរួមចំណែក​ក្នុងការអនុវ​ត្ត​អនុសាសន៍​ដែលបាន​ទទួល​យកឱ្យសម្រេចបានលទ្ធផលកាន់តែល្អ​ប្រសើរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ខ្លឹមសារនៃអនុសាសន៍ដែលបានទទួលយកមកអនុវត្តទាំង ២៣២ ភាគ​ច្រើន​​លើស​លប់ គឺជាការជំរុញលើកទឹកចិត្តឱ្យកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត សំដៅធ្វើ​ឱ្យ​ស្ថាន​ភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងជាលំដាប់ ដែលការណ៍នេះបានបង្ហាញ​នូវ​ការ​គាំទ្រ​របស់​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការ​បំពេញ​កាត​ព្វ​កិច្ច​​​សិទ្ធិមនុស្សយ៉ាងសកម្មស្របតាមបទប្បញ្ញត្តិនានានៃ​លិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ និង​បរិបទ​​ជាក់​ស្តែង​នៅកម្ពុជា។ ទន្ទឹមនឹងនេះ ការ​ដាក់​ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយភាពស្វាហាប់ ថាមពល និង​បញ្ញា​ញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង​ឆ្នាំ២០៥០ ព្រមទាំងការដាក់ ចេញ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន៦ ដែលត្រូវ​បាន​អនុវត្តនៅចុងឆ្នាំ២០២៣ គឺ​ជា​មូលដ្ឋានគ្រឹះដ៏រឹងមាំ​ក្នុងការ​បន្ត​ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែល​បាន​ឆ្លើយ​តបរួចជាស្រេចទៅនឹងខ្លឹមសារនៃអនុសាសន៍​ទាំងអស់ខាងលើ ហើយក៏បានបង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមានទស្សន​វិស័យ​ដ៏ត្រឹមត្រូវក្នុងការដាក់ចេញគោលនយោបាយ និង​កម្មវិធី​ផ្សេងៗក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមបាន​មាន​ប្រសាសន៍បន្តថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន អតីត​នាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយ​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ព្រះរាជាណាចក្រកម្ពុជា​ មានសន្តិ​ភាព ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាងគត់មត់ សន្តិសុខ សណ្តាប់​ធ្នាប់ និងសុវត្ថិភាពសង្គមក៏មានភាពល្អប្រសើរ ហើយសេដ្ឋកិច្ចជាតិសម្រេចបានកំណើនក្នុងរង្វង់ ៦% ដែល​កត្តា​ធំៗទាំងនេះសុទ្ធតែជាបុរេលក្ខខណ្ឌក្នុងការធានានូវការទទួលបាន និងការ​ប្រើប្រាស់សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋានកាន់តែប្រសើរឡើងរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ជាងនេះទៀត នៅចុង​ឆ្នាំ​២០២៤ កម្ពុជា​បាន​ធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗចំនួន ៤ ប្រកបដោយ​ភាព​ជោគជ័យ និងត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រជាសមាជិកនៃគណៈកម្មាធិការ​ចាត់​តាំង​នៃ​គណៈកម្មការ​កសាងសន្តិភាពអង្គការសហប្រជាជាតិ ព្រមទាំងបានអនុម័ត​សេចក្តីសម្រេច​សម្រាប់​ការ​ចាក​ចេញ​របស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការនៅចុងឆ្នាំ២០២៩ ខាងមុខនេះ ដែលបានជំរុញ និងលើកតម្កើងកិត្យានុភាពជាតិកម្ពុជា ឱ្យ កាន់តែរីកសុសសាយថែមទៀត។

ឯកឧត្តម​បាន​សម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ នឹង​ផ្តល់​នូវ​ការ​គាំទ្រនិង​ការសហការ​ល្អក្នុង​ការ​អនុវត្ត​អនុសាសន៍UPR ហើយដាក់ចេញនូវវិធានការ ឬផែនការសកម្មភាព​ជាក់លាក់ ឬបញ្ចូលទៅ​ក្នុង​ផែន​ការ​ការងារដែលមានស្រាប់ ដើម្បីប្រែក្លាយខ្លឹមសារនៃអនុសាសន៍ទាំងអស់ឱ្យ​លេចចេញឡើងជារូបភាព​ជាក់​ស្តែង ពោលគឺទទួលបានលទ្ធផលល្អគួជាទីមោទនៈលើគ្រប់វិស័យទាំងអស់ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋា​ភិបាល​ក្នុង​ការបំពេញកាតព្វកិច្ចសិទ្ធិ​មនុស្សអន្តរជាតិ ក៏ដូចជា​ដើម្បី​ឧត្តម​ប្រយោជន៍របស់ប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង