ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខកងទ័ព កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសប្រាសាទតាមាន់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខកងទ័ព កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសប្រាសាទតាមាន់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខកងទ័ព កងពលតូចថ្មើរជើងលេខ៤២
ប្រចាំទិសប្រាសាទតាមាន់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
==============
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ មេទ័ពខ្លាំងជួរមុខ ដែលតែងតែឈរជើងនៅមុខសមរភូមិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូន ជាតិ មាតុភូមិ ពេលជួបប្រទះស្ថានការណ៍ប្រឈមនឹងសង្រ្គាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់វីរកងទ័ព ដោយបានបញ្ជាក់ថា ការចុះមកសួរសុខទុក្ខនេះគឺជាការលើកទឹកចិត្ត និងគោរពដឹងគុណចំពោះគុណូបការៈពុំអាចកាត់ថ្លៃបាន ដែលវីរកងទ័ពយើង ក៏ដូចជាក្រុមគ្រួសារ បានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដីរបស់កម្ពុជា ពីសត្រូវឈ្លានពាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសេីរ ឯកឧត្ដម នាក់ វង្ស ថាជាមេទ័ពឆ្នេីម តាមរយៈ ភាពឈ្លាសវៃ ក្លាហាន មានគំនិត មានវិន័យ ស្គាល់ចិត្តសាស្ត្រសង្រ្គាម ស្គាល់ខ្លួនឯង ស្គាល់សត្រូវ មានឆន្ទ: មោះមុតការពារទឹកដី ដែលស្តែងចេញយ៉ាងច្បាស់តាមវិន័យនៃកងកម្លាំងទ័ពរបស់គាត់។
សូមបញ្ជាក់ផងដែថា នេះជាលេីកទី៤ ហេីយដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤២
ប្រចាំទិសប្រាសាទតាមាន់ ហេីយនឹងបន្តកៀរគរសប្បុរសជនជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជាបន្តបន្ទាប់ទៀត។








