ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះអប់រំផ្សព្វផ្សាយស្តីពី«សិទ្ធិមនុស្ស និងច្បាប់» ដល់និស្សិតនៅវិទ្យាស្ថានជាតិសង្គមកិច្ច

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះអប់រំផ្សព្វផ្សាយស្តីពី«សិទ្ធិមនុស្ស និងច្បាប់» ដល់និស្សិតនៅវិទ្យាស្ថានជាតិសង្គមកិច្ច ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះអប់រំផ្សព្វផ្សាយស្តីពី«សិទ្ធិមនុស្ស និងច្បាប់» ដល់និស្សិតនៅវិទ្យាស្ថានជាតិសង្គមកិច្ច
រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក. និងជាអគ្គនាយិការ ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់និស្សិតចំនួន ៧៤នាក់ (ស្រី៤៩នាក់) នៅវិទ្យាស្ថានជាតិសង្គមកិច្ច នាថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
ក្នុងកម្មវិធីនេះ ក្រុមការងារបានធ្វើការអប់រំ និងចែករំលែកនូវប្រធានបទគន្លឹះចំនួន៣ គឺ៖ (១) យន្តការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា (២) សិទ្ធិ សេរីភាព និងច្បាប់ និង (៣) សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។
វគ្គផ្សព្វផ្សាយនេះ បានបញ្ចប់ទៅដោយរលូន និងទទួលបានផ្លែផ្កាគួរជាទីមោទកភាព ក្រោមការចូលរួមសហការយ៉ាងស្អិតរមួតពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់របស់វិទ្យាស្ថាន៕

អត្ថបទទាក់ទង