ឯកឧត្តម ស្រ៊ាង ចិន្ដា និងឯកឧត្តម វ៉ាន ដាណា ចូលរួមកិច្ចប្រជុំលេីកទី៤១ របស់អាយឆា
ភ្នំពេញ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស្រ៊ាង ចិន្ដា និងឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. ទៅចូលរួមកិច្ចប្រជុំលេីកទី៤១ របស់អាយឆា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១៦ ខែឧសភា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី៕


