ឯកឧត្តម អ៊ិត រ៉ាឌី តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម កែវ រ៉េមី ចូលរួមពិធីអបអរសាទរខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣–២៤ កញ្ញា ២០២៥

ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីប្រធាន គ.ស.ម.ក. អញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពអបអរសាទរខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣–២៤ កញ្ញា ២០២៥ នៅព្រឹកថ្ងៃពុធ ២កើតខែអស្សុជ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២៥ នាវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋាន៕








