ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកំពត
ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក នៅថ្ងៃ ពុធ ៦រោច ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ខែ មីនា ឆ្នាំ២០២៥ បានចាត់ឯកឧត្តម រាជ សម្រេច សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិ មនុស្សនៅពន្ធនាគារខេត្តកំពត។
ក្នុងនោះក្រុមការងារក៏បាននាំយកថ្នាំពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនពន្ធនាគារប្រើប្រាស់ផងដែរ៕








