កុមារី២នាក់ត្រូវបានក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសម្របសម្រួលនាំយកមកជួបម្តាយនៅ(ម២) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារ ចុះធ្វើការសម្របសម្រួល ជាមួយមណ្ឌលអប់រំកែប្រែទី២(ម២) និងអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា នាំយកកុមារី ២នាក់ មកជួបម្តាយ នៅមណ្ឌលអប់រំកែប្រែទី២(ម២) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
បន្ទាប់មកក្រុមការងារបានចុះចាក់សោរប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ PJ៕





