ប្រជាពលរដ្ឋនៅសង្កាត់កំបូល ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក. និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់ប្រជាពលរដ្ឋចំនួន២៣នាក់ ស្រីចំនួន៤នាក់ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ដែលត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សា ពូមីងបងប្អូនជាប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕













