ក្រុមការងារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
ក្រុមការងារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិក គ.ស.ម.ក. ឱ្យដឹកនាំក្រុមការងារ ចុះទៅអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ស្ថិតក្នុង ខេត្តព្រះវិហារ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារបានទៅជួបជាមួយ ជនជាប់ឃុំ ជាម្តាយនឹងកូន ជាសាម៉ីបណ្តឹងព្រមទាំងលោកអនុប្រធានពន្ធនាគារ តំណាងលោកប្រធានពន្ធនាគារដើម្បីសាកសួរព័ត៌មាន និងបំភ្លឺក្នុងករណី សាម៉ីបណ្តឹងបានចោទប្រកាន់ថា លោកប្រធានពន្ធនាគារមានការរិតត្បិត សិទ្ធិនានាក្នុងពន្ធនាគារ៕







