ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា នាំយកអំណោយប្រចាំខែ​ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា នាំយកអំណោយប្រចាំខែ​ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា នាំយកអំណោយប្រចាំខែ​ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ
នៅថ្ងៃពុធ​ ៥កេីត​ ខែបុស្ស​ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥ វេលាម៉ោង៣ និង៣០នាទី រសៀល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក. ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត ត្រូវ​បាន​ចាត់​ឱ្យនាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង៣បេ និងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នេះជាអំណោយប្រចាំខែ​ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលផ្ដល់នូវការជួយឧបត្ថម្ភជាប្រចាំជូនដល់សមាគម ដើម្បីរួមចំណែកជួយដល់ចិញ្ចឹមថែទាំដល់កុមារកំព្រានិងទីទ័លក្រនៅក្នុងសមាគម៕

អត្ថបទទាក់ទង