ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ក្នុងខេត្តកំពង់ស្ពឺ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ក្នុងខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ក្នុងខេត្តកំពង់ស្ពឺ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ក្នុងខេត្តកំពង់ស្ពឺ
==================
កំពង់ស្ពឺ៖ សិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយរបាយការណ៍និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់(UPR)ជុំទី៤» បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃព្រហស្បត្តិ៍៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នាសាលប្រជុំខេត្តកំពង់ស្ពី។ សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីតំណាងសាលាដំបូងខេត្តមកំពង់ស្ពឺ អយ្យការ អមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ និងអង្គភាពជុំវិញខេត្ត និងតំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានាប្រមាណជាង ២០០នាក់។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះមាន គោលបំណងសំខាន់ៗមួយចំនួន រួមមាន បង្កើនការយល់ដឹងអំពីយន្ដការ UPR, ខ្លឹមសាររបាយការណ៍សិទ្ធិមនុស្សជាតិ និងអនុសាសន៍ដែលកម្ពុជាបានទទួលយក សំដៅជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនិងគ្រប់កម្រិត ក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកតម្កើងកិត្យានុភាពជាតិ លើវិស័យសិទ្ធិមនុស្សនៅឆាកតំបន់និងអន្តរជាតិ និងជាពិសេស ដើម្បីឧត្តមប្រយោជន៍ប្រជាជនទូទៅ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) គឺជាយន្ដការសិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង១៩៣ ត្រូវចូលរួមក្នុងការដាក់របាយការណ៍សិទ្ធិមនុស្សជាតិរបស់ខ្លួន ឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិដទៃទៀតពិនិត្យ និងផ្ដល់មតិយោបល់ឬអនុសាសន៍ នៅចន្លោះពីបួនឆ្នាំកន្លះ ទៅប្រាំឆ្នាំម្ដង។ យន្ដការនេះ មានគោលបំណងធ្វើឱ្យប្រសើរ ឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈការចែករំលែកគ្នាទៅវិញទៅមកនូវឧត្តមានុវត្តន៍ និងការផ្ដល់ជំនួយបច្ចេកទេសរវាងរដ្ឋនិងរដ្ឋ ព្រមទាំងភាគីជាដៃគូផ្សេងៗទៀត ហើយក៏ដើម្បីធានាថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ ត្រូវបានលើកយកមកជជែកពិភាក្សានៅចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា មិនថាជាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេសអភិវឌ្ឍន៍នោះទេ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឈានមុខគេក្នុងតំបន់លើវិស័យសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម ៩ និងពិធីសារបន្ថែមចំនួន៤ទៀត, ការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ការទទួលយកអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ព្រមទាំងការអនុវត្តជាទៀតទាត់នូវកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិសិទ្ធិមនុស្សតាមសន្ធិសញ្ញានានា។
ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ហាមមិនំឱ្យមានទោសប្រហារជីវិត បានឆ្លុះបញ្ចាំងពីការលើកកម្ពស់សិទ្ធិរស់រានមានជីវិត។
ទន្ទឹមគ្នា ឯកឧត្តម ក៍បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។
ឯកឧត្តម បានមានប្រសាសន៍ថា ថ្មីៗនេះ ការប្រើប្រាស់សំឡេងរំខាន ក្នុងទម្រង់បំភិតបំភ័យ និងយាយីផ្លូវចិត្ត មកលើប្រជាជនខ្មែរ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។
ឯកឧត្តម ក៍បានសម្តែងនូវអំណរគុណដល់វីរកងទ័ពយើងដែលបានខិតខំពុះពារ ការពារជាតិ មាតុភូមិកម្ពុជាផងដែរ៕

អត្ថបទទាក់ទង