ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ទទួលជួបប្រជុំការងារជាមួយក្រុមការងារ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំង ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ដឹកនាំក្រុមការងារ គ.ស.ម.ក. ដើម្បីទទួលជួបប្រជុំការងារជាមួយក្រុមការងារ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (OHCHR កម្ពុជា) ដែលដឹកនាំដោយ លោកស្រី ក្លាវឌៀ ឌីអាស នៅសាលប្រជុំ គ.ស.ម.ក. ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំបានពិភាក្សាពីវឌ្ឍនភាពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការការងារលើវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និង OHCHR កម្ពុជា៕