ឯកឧត្តម ប៊ុត ផល្លា អញ្ជើញបានចូលរួមតាមដានស្តាប់ការប្រកាសសាលដីកានៃអង្គជំនុំជម្រះសាលាឧទ្ធរណ៍ត្បូងឃ្មុំ

ឯកឧត្តម ប៊ុត ផល្លា អញ្ជើញបានចូលរួមតាមដានស្តាប់ការប្រកាសសាលដីកានៃអង្គជំនុំជម្រះសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឯកឧត្តម ប៊ុត ផល្លា អញ្ជើញបានចូលរួមតាមដានស្តាប់ការប្រកាសសាលដីកានៃអង្គជំនុំជម្រះសាលាឧទ្ធរណ៍ត្បូងឃ្មុំ
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងរបស់លោកជំទាវ ឆាំ ម៉ារី អគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្សបានចូលរួមតាមដានស្តាប់ការប្រកាសសាលដីកានៃអង្គជំនុំជម្រះសាលាឧទ្ធរណ៍ត្បូងឃ្មុំ លើសំណុំរឿងព្រហ្មទណ្ឌលេខ៤៤ ចុះថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ និងសំណុំរឿងសភាព្រហ្មទណ្ឌលេខ១០ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២៕

អត្ថបទទាក់ទង