សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
=================

ខេត្តកំពង់ឆ្នាំង ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស៉ពីឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម អ៉ិត សាន សមាជិក និងជាប្រធាននាយកដ្ឋានអប់រំសិទ្ធិមនុស្ស តំណាងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្សចំនួន៩៦នាក់ ស្រី៧៣នាក់ នៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ២៥៧០ ដែលត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ប្រធានបទនៃការផ្សព្វផ្សាយរួមមាន ១.យន្តការការពារសិទ្ធិមនុស្សនៅកម្ពុជា ២.សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ និង៣.សិទ្ធិ សេរីភាព និងច្បាប់។

កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សាសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

 

អត្ថបទទាក់ទង