តំណាងប្រជាពលរដ្ឋនៅសង្កាត់ផ្ទះព្រៃ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

តំណាងប្រជាពលរដ្ឋនៅសង្កាត់ផ្ទះព្រៃ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងប្រជាពលរដ្ឋនៅសង្កាត់ផ្ទះព្រៃ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ខេត្តពោធិ៍សាត់៖ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម វ៉ាន់ ច័ន្ទតារា សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់តំណាងសហគមន៍ប្រជាពលរដ្ឋចំនួន៥២នាក់ ស្រី២២នាក់ នៅសាលប្រជុំសាលាសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅសៀលថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលត្រូវនឹងថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០២៦។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត លោកអភិបាលនៃគណ:អភិបាលក្រុង លោកចៅសង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង