ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមតាមដាន ស្តាប់សវនានៅតុលាការខេត្តត្បូងឃ្មុំ
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប៊ុត ផល្លា សមាជិកគ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត បានចូលរួមតាមដាន ស្តាប់សវនានៅតុលាការខេត្តត្បូងឃ្មុំ លើសំណុំរឿងព្រហ្មទណ្ឌលេខ៤៤ ចុះថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ និងសំណុំរឿងសភាព្រហ្មទណ្ឌលេខ១០ ចុះថ្ងៃទី០៦ ឆ្នាំ២០២២។
ក្នុងសំណុំរឿងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើសុំមេធាវីសិទ្ធិមនុស្សចំនួន ៣រូប ដើម្បីការពារក្តីនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ផងដែរ៕