ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង
ខេត្តព្រះសីហនុ ៖ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម ឃាំង ឆាយ សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្សចំនួន ១៤៦នាក់ ស្រី៨៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៊ាំងឱ្យការផ្សព្វផ្សាយនេះទទួលបានជោគជ័យគួរជាទីមោទនៈ៕






