ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)

ព្រះវិហារ៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍(ICERD)បានរៀបចំធ្វើឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ សិក្ខាសាលានេះបានប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម មិន ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត ចៅក្រម តំណាងអយ្យការ កងរាជអាវុធហត្ថ នគរបាលពន្ធនាគារ ជាពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗ នៃរដ្ឋបាលខេត្តព្រះវិហារ និងអង្គការសង្គមស៊ីវិល។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានៅពេលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមជាមួយការបង្ហាញពីយន្តការ វិធានការ ព្រមទាំងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងក្របខណ្ឌនៃការលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា។ ការធ្វើសិក្ខាសាលាផ្សព្វផ្សាយនេះ បង្ហាញឱ្យឃើញផងដែរពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការផ្សព្វផ្សាយនេះ នឹងធ្វើឱ្យអង្គភាព ថ្នាក់ក្រោមជាតិបានយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើផ្នែកសិទ្ធិមនុស្ស ដើម្បីជាមូលដ្ឋានក្នុងការឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួន ដែលបានលើកឡើងប្រាសចាកពីការពិត ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។
ឯកឧត្តម ក៏បានបន្ថែមទៀតថា សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារនិង លើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងបញ្ញា ញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ព្រមទាំងការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលត្រូវបានអនុវត្តនៅ ចុងឆ្នាំ២០២៣ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុង ប្រទេសកម្ពុជា ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានទស្សនវិស័យដ៏ ត្រឹមត្រូវក្នុងការដាក់ចេញគោលនយោបាយ និងកម្មវិធីផ្សេងៗ ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ។ ក្នុងអំឡុងពេលឆ្នាំដំបូងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០២៤ វឌ្ឍនភាពជាច្រើនបាន លេចឡើងគួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីនយោបាយរបស់ខ្លួន និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ សមិទ្ធផលទាំងនោះរួមមាន ការការពារសន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យភាព និងបូរណភាពទឹកដី រួមជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមផងដែរ។ ការបោះជំហាននៃកំណើនសេដ្ឋកិច្ចជាតិប្រមាណ ៦% បានផ្តល់មូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានសិទ្ធិ និងសេរីភាពជាមូលដ្ឋានយ៉ាងពេញលេញ។ ជាមួយគ្នានេះផងដែរ នៅចុងឆ្នាំ២០២៤ កម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ និងធ្វើជាប្រធានកិច្ចប្រជុំអន្តរជាតិធំៗចំនួន៤ កម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាគណៈកម្មាធិការចាត់តាំងរបស់គណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ និងទទួលបានការអនុម័តសម្រេចជាផ្លូវការក្នុងការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលជាការលើកកម្ពស់ និងកិត្យានុភាពជាសាកលរបស់ ប្រទេសកម្ពុជាឱ្យកាន់តែរុងរឿងបន្ថែមទៀត។ ឯកឧត្តម ក៏បានកត់សំគាល់ផងដែរថា  ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្រី្តមានសិទ្ធ និងសេរីភាពស្មើគ្នានឹងបុរស់ មិនតែប៉ុណ្ណោះ ទាំងកុមារ ក៏ដូចជាអ្នកស្រឡាញ់ភេទដូចគ្នាក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដែលមិនដូចប្រទេសមួយចំនួនក្នុងពិភពលោក ដែលមានការរើសអើងចំពោះ និងដាក់ទោសទាន់ដល់អ្នកស្រឡាញ់ភេទដូចគ្នាទៀតផង។

ឯកឧត្តមមានក្តីរំពឹងយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្ម ដល់ចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានេះ ដើម្បីទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស នៅកម្ពុជា៕

អត្ថបទទាក់ទង