ឯកឧត្តម កែវ រ៉េមី និងឯកឧត្តម ប៊ុន ហុន ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ចំនូន១៨ វត្ត នៅទូទាំងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង រួមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រីមន្រ្តីរាជការ មេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំង មន្រ្តីរាជការក្រសួងមហាផ្ទៃ បានអញ្ជើញ ប្រគល់ទៀនព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៨វត្តទូទាំងស្រុកគាស់ក្រឡ នៅក្នុងវត្តមុនីរតនារាម ហៅវត្តសំរោងក្រោម ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា ទេយ្យទានដែលប្រគេនជូនវត្តនីមួយៗ រួមមាន៖ ទៀនវស្សា ស្លាដក អង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកសុទ្ធ គ្រឿងទេស ព្រមទាំងប្រគេនព្រះសង្ឃចំនួន១៥៤អង្គ ក្នុងមួយអង្គ ៣០.០០០រៀល និងបន្ថែមជូនព្រះចៅអធិការវត្តចំនួន ១៨អង្គ ក្នុង០១អង្គ ២០.០០០រៀល
សរុបថវិកាទាំងអស់១៨.៩០៦.០០០រៀល។
ការនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃនេះ អាចធ្វើទៅបានដោយសារប្រទេសជាតិ មានសុខ សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា និងបន្តដឹកនាំ ដោយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕